Category Archives: Radio Interview

An Interview on Basic Principles for Ethical Living

 

Ethical foundation

 

*Courtesy of Radio Australia in Khmer

ការអប់រំសីលធម៌ និង​ទស្សនវិជ្ជាសម្រាប់កុមារ

ពាក្យស្លោក ខ្មែរ "ដំដែក ទាន់ នៅ ក្ដៅ ប្រដៅ មនុស្ស ទាន់ នៅ ក្មេង " ទាក់ ទង នឹង ការ អប់ រំ សីលធម៌ និង ទស្សនវិជ្ជា។ រូប ថត ឯកសារ កុមារ ខ្មែរ ។

ទស្សនវិជ្ជា និង​សីលធម៌ គឺជា​ផ្នែក​មួយ​ដែល​គេ​យល់​ឃើញ​ថា មា​នសារៈ​ប្រយោជន៍​ដ៏​សំខាន់​នៅ​ក្នុង​ការ​អប់រំ​សិស្សា​នុសិស្ស​ និង​ពលរដ្ឋ​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ មាន​ប្រយោជន៍​ដល់​ក្រុម​គ្រួសារ ដល់​សង្គម និង​ដល់​ប្រទេស​ជាតិ ក៏ដូចជា​ពិភព​លោក​ទាំង​មូល ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​យាន​ដែល​ជួយ​លើក​កម្ពស់​ដល់​សេចក្ដី​សុខ​សន្ដិភាព វារចាក​ចេញ​ពី​អំពើ​ហិង្សា, ភាព​ឃោរឃៅ និង​ការ​បង្ក​ជម្លោះ​ចម្បាំង​រាំង​ជល់​ជា​ដើម។

​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​នេះ គេ​ក៏​បាន​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​អប់រំ​ផ្នែក​នេះ​ដល់​កុមារ​ ផងដែរ។ ដោយ​ឡែក​ចំពោះ​ប្រទេស​កម្ពុជា​វិញ ខ្មែរ​យើង​ឲ្យ​តម្លៃ​ទៅ​លើ​សីលធម៌​យ៉ាង​ខ្លាំង​ផង​ដែរ រហូត​ដល់​មាន​ការ​បង្កើត​ពាក្យ​ស្លោក​ថា “ដំដែក​ទាន់​នៅ​ក្ដៅ ប្រដៅ​មនុស្ស​ទាន់​នៅ​ក្មេង​” ឬ​និយាយ​សាមញ្ញ​ថា “​បើ​ពត់ឈើ​ត្រូវ​ពត់​នៅ​ពេល​ឈើ​នោះ​នៅ​ខ្ចី តែ​ដល់​ចាស់​ហើយ​ពិបាក​នឹង​ពត់​ណាស់​”។

នៅ​ថ្ងៃ​នេះ Radio Australia នឹង​លើក​យក​ប្រធាន​បទ​មួយ​មក​ពិភាក្សា​ជុំវិញ​ការ​អប់រំ​សីលធម៌ និង​ទស្សនវិជ្ជា​ដល់​កុមារ​។ នៅ​ថ្ងៃ​នេះ យើង​មាន​វាគ្មិន​ម្នាក់​ចូល​រួម គឺ​លោក ប៉ា ច័ន្ទរឿន ដែល​បច្ចុប្បន្ន​ជា​និស្សិត​ថ្នាក់​បណ្ឌិត​ផ្នែក​ទស្សនវិជ្ជា​នៅ​ក្នុង​ ក្រុង​ខេនបេរ៉ារាជធានី​នៃ​ប្រទេស​អូស្រ្ដាលី​។ ហើយ​លោក​ក៏​ជា​ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​ទស្សន​វិជ្ជាអនុវត្តន៍​ និង​សីលធម៌​កម្ពុជា​ផង​ដែរ។

Ethics and Philosophy Education for Children-Live Radio Talk

ដកស្រង់ចេញពីកម្មវិធីផ្សាយរបស់វិទ្យុអូស្ត្រាលីខេមភាសា

រយៈពេល៖ ២៩នាទី ៤០វិនាទី
វាគ្មិន៖ លោក ប៉ា ច័ន្ទ​រឿន ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ដន៍ និង​សីលធម៌​កម្ពុជា។
អ្នកផលិត៖ ឃុន អាឡិច